top of page

សង្ខេបផលិតផលទាំង៧ ដែល Xiaomi បានប្រកាសលក់ជាសាកលយប់មិញ

Writer: តាំង ចន្ថាតាំង ចន្ថា

ពីទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ នៃព្រឹត្តិការណ៍ Mobile World Congress (MWC 2025) ក្រុមហ៊ុន Xiaomi បានប្រកាសចេញលក់ជាសាកលនូវផលិតផលទាំង៧ ដូចខាងក្រោម៖


Xiaomi 15 Ultra

១. Xiaomi 15 Ultra


ជាទូរសព្ទ flagship កម្រឹតកំពូល របស់ Xaiomi ដែលចំណុចខ្លាំងរបស់វាគឺ Camera 4 គ្រាប់ខាងក្រោយ របស់ LEICA ការរចនាទាក់ទាញ បំពាក់ជាមួយ Chip ដ៏ខ្លាំងគឺ Snapdragon 8 Elite (3 nm) និងសមត្ថភាព AI របស់ Google និង Hyper OS ដែលតម្លៃចាប់ផ្តើមពី ១៤៩៩ អឺរ៉ូ ។


Xiaomi 15

២. Xiaomi 15


Xiaomi 15 មានរូបរាងតូចជាង និងស្រាលជាង Xiaomi 15 Ultra ជាមួយកាំមេរ៉ា ៣គ្រាប់ ទំហំ 50MP និង Chip Snapdragon 8 Elite (3 nm) ដូចគ្នា ចាប់ផ្តើមពីតម្លៃ ៩៩៩ អឺរ៉ូ។ សោកស្តាយដែរ ដែល Xiaomi 15 Pro នៅតែមិនមានវត្តមានប្រកាសលក់ជាសាកលនេះ។


Three Xiaomi Pad 7 tablets in Gray, Blue, and Green are displayed against a black background, showcasing the rear camera design.

៣. Xiaomi Pad 7 Series


ជាប្រភេទ Tablet ទំហំ 11.2" ដែលមានល្បឿនអេក្រង់រហូតដល់ 144Hz និងការរចនាស្អាតទាក់ទាញ និងថ្មមានទំហំដល់ 8850mah។​ វាមាន៣ប្រភេទទៅតាមតម្រូការអ្នកប្រើគឺ៖


Xiaomi Pad 7 ជាមួយ Chip Snapdragon 7+ Gen 3 តម្លៃចាប់ផ្តើមពី ៣៩៩ អឺរ៉ូ

Xiaomi Pad 7 Pro ជាមួយ Chip Snapdragon 8s Gen 3 តម្លៃចាប់ផ្តើមពី ៤៩៩ អឺរ៉ូ

Xiaomi Pad 7 Pro Matte Glass Version ជាមួយអេក្រង់ការពារចំណាំងផ្លាត និងដូចក្រដាស តម្លៃចាប់ផ្តើមពី ៦៤៩ អឺរ៉ូ


Xiaomi Pad 7/7 Pro Focus Keyboard តម្លៃ១៩៩ អឺរ៉ូ

Xiaomi Focus Pen តម្លៃ ៩៩ អឺរ៉ូ


Five Xiaomi Watch S4 models with different styles and colors on display. Text above reads "Xiaomi Watch S4 - Dial up your style."

៤. Xaiomi Watch S4


ជាមួយអេក្រង់ AMOLED ទំហំ ១.៤៣អ៊ីញ ភ្លឺដល់ 2200 nits និងកម្លាំថ្ម 486 mah អាចប្រើបានរហូតដល់១៥ថ្ងៃ តម្លៃចាប់ផ្តើមពី ១៥៩.៩៩ អឺរ៉ូ


Five Xiaomi Smart Band 9 Pro watches in various colors display different watch faces. Text: "Your style, your pace" on a white background.

៥. Xiaomi Smart Band 9 Pro


ជាមួយអេក្រង់ទំហំ ១.៧៤អ៊ីញ មានច្រើនជម្រើសពណ៌ និងអាចកាន់ថ្មបានដល់ ២១ថ្ងៃ តម្លៃចាប់ផ្តើមពី ៧៩.៩៩ អឺរ៉ូ



Xiaomi Buds 5 Pro

៦. Xiaomi Buds 5 Pro


មានពីរជម្រើសគឺ

Xiaomi Buds 5 Pro តម្លៃ ១៩៩.៩៩ អឺរ៉ូ

Xiaomi Bud 5s Pro Wifi តម្លៃ ២១៩.៩៩ អឺរ៉ូ


៧. Xiaomi Electric Scooter 5 Max


ជា scooter ដែលមានបូមខាងមុខល្អ មានកម្លាំង ១០០០ វ៉ាត់ ជិះបានដល់ចម្ងាយ ៦០គីឡូម៉ែត្រ និងល្បឿនអតិបរមា 25km/h តម្លៃ ៥៩៩.៩៩អឺរ៉ូ។


Comments


Commenting has been turned off.

អត្ថបទទាំងអស់

ដើម្បីទទួលបានអត្ថបទបច្ចេកវិទ្យាថ្មីៗ សូមចុះឈ្មោះទីនេះ ដើម្បីឲ្យយើងអាចផ្ញើព្រឹត្តបត្រប្រចាំសប្តាហ៍ទៅអ្នកបាន!

  • TikTok
  • Youtube
  • Facebook

© 2025 ជីក | GEEK KH សិទិ្ធទាំងអស់ត្រូវបានរក្សាទុក

bottom of page