Samsung Galaxy A56 តម្លៃ ៤៩៩ដុល្លា ទើបតែសម្ពោធដាក់លក់
- តាំង ចន្ថា
- Mar 19
- 1 min read

ទូរសព្ទ Mid-Range ស៊េរីថ្មីរបស់ Samsung គឺ Samsung Galaxy A56 5G ទើបតែដាក់ប្រកាសដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹងទូរសព្ទ Samsung Galaxy A36 5G និង Galaxy A26 5G។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោយពីការប្រកាសលក់ជាសាកល ២សប្តាហ៍ របស់ទូរសព្ទទាំង៣ស៊េរីនេះ ពោលគឺ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
ចំណុចពិសេសរបស់ Samsung Galaxy A56 5G៖ Always On Disply អេក្រង់ Super AMOLED 120 Hz Best Face Google Circle to Search
Samsung Galaxy A56 5G មានទំហំ ៦.៧ អ៊ីញ Resolution FHD+ កម្រាស់ ៧.៤មម អេក្រង់ប្រភេទ Super AMOLED ល្បឿន 120Hz ភ្លឺដល់ 1900 nits និង support HDR 10+ ហើយជាប្រភេទកញ្ចក់ Corning Gorilla Glass Victus+ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺវា Support Always On Display។
វាមកជាមួយ One UI 7 នៅលើ Android 15 ជាមួយ Chip ទើបតែចេញ Exynos 1580 (4 nm)។ ចំណែកកាំមេរ៉ាទាំងបីគ្រាប់វិញគឺ ៖
50 MP, f/1.8, (wide), 1/1.56", 1.0µm, PDAF, OIS
12 MP, f/2.2, 123˚ (ultrawide), 1/3.06", 1.12µm
5 MP, f/2.4, (macro)
ការថតវីដេអូ គឺថតបានដល់ 4K@30fps ហើយកាំម៉េរ៉ាខាងមុខ គឺ12 MP, f/2.2, (wide) ហើយថតវីដេអូ គឺថតបានដល់ 4K@30fps ដូចគ្នា។
ប្រព័ន្ធសុវត្ថិភាពគឺ Sensor ស្គែនក្រយ៉ៅដៃខាងក្រោមអេក្រង់។ ចំពោះថ្មវិញគឺមានទំហំ 5000mAh ទ្រកម្លាំងសាកដល់ 45W។
ទូរសព្ទនេះគឺត្រូវនឹងអ្នកដែលចង់បានបទពិសោធទូរសព្ទដូច Flagship ដែលដើរលឿន ជាមួយតម្លៃសមល្មម និងថតរូបបានច្បាស់ល្អ អមនឹង AI បានដោយរលូនផងដែរ។
コメント