top of page

Oppo Find N5 ធ្វើកម្មវិធីប្រកាសចេញលក់ជាសាកលនៅអាស៊ីអាគ្នេយ៍ជាលើកដំបូង

Writer's picture: តាំង ចន្ថាតាំង ចន្ថា

Updated: Mar 3


Oppo Find N5 Global Launch Event
Oppo Find N5 Global Launch Event

Oppo មានភាពស្ងប់ស្ងាត់រយៈពេល១ឆ្នាំក្រោយពីបានចេញទូរសព្ទបត់ Oppo Find N3 កាលពីខែតុលា ឆ្នាំ២០២៣។ រហូតមកដល់ថ្ងៃទី១៩ ខែគុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ Oppo បាននាំភាពភ្ញាក់ផ្អើលម្តងទៀត ដោយធ្វើការប្រកាសចេញនូវទូរសព្ទបត់ថ្មីគឺ Oppo Find N5 នៅប្រទេសសិង្ហបូរី។


អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ Oppo បានធ្វើកម្មវិធីប្រកាសលក់ជាសាកលនៅក្នុងប្រទេសសិង្ហបូរី ដែលជាប្រទេសស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ជាមួយកម្ពុជាដែរ។ នេះសបញ្ជាក់ឲ្យឃើញអំពីកំណើនសេដ្ឋកិច្ច និងលទ្ធភាពនៃការទិញរបស់ប្រជាជននៅអាស៊ីអាគ្នេយ៍កាន់តែមានភាពសម្បូរបែប។


Oppo Find N5
Oppo Find N5

ងាកមកទូរសព្ទបត់វិញ ដោយឆ្នាំនេះគឺមិនមានវត្តមានទូរសព្ទ Flip ដូចនៅឆ្នាំ ២០២៣នោះឡើយ គឺមានតែវត្តមានទូរសព្ទ Fold គឺ Oppo Find N5 នេះឯង។ លក្ខណៈពិសេសរបស់ទូរសព្ទនេះគឺភាពស្តើងរបស់ទូរសព្ទនេះ ដែលអាចនិយាយថាវាជាទូរសព្ទបត់ដែលស្តើងជាងគេ ត្រឹមតែ៤.២មម ហើយបំពាក់ជាមួយ IPX8/9 ដែលអាចការពារទឹកបាន ក៏ដូចជាថ្មធំរហូតដល់5600mah នៅលើតួខ្លួនដ៏ស្តេីងនេះ។


មិនទាន់មានព័ត៌មានផ្លូវការពី Oppo Cambodia នៅឡើយទេអំពីការបរិច្ឆេទដែលត្រូវសម្ពោធបើកលក់ជាផ្លូវការនូវទូរសព្ទ Oppo Find N5 នេះ។

Comments


អត្ថបទទាំងអស់

ដើម្បីទទួលបានអត្ថបទបច្ចេកវិទ្យាថ្មីៗ សូមចុះឈ្មោះទីនេះ ដើម្បីឲ្យយើងអាចផ្ញើព្រឹត្តបត្រប្រចាំសប្តាហ៍ទៅអ្នកបាន!

  • TikTok
  • Youtube
  • Facebook

© 2025 ជីក | GEEK KH សិទិ្ធទាំងអស់ត្រូវបានរក្សាទុក

bottom of page