Nothing Phone ចេញស៊េរីទូរសព្ទថ្មី២ម៉ូឌែលទៀតហើយកាលពីថ្ងៃ៤ ខែមីនា ឆ្នាំ២០២៥

ក្រុមហ៊ុន Nothing Phone ដែលមានប្រភពដើមនៅប្រទេសអង់គ្លេស ដែលមានអាយុត្រឹមតែ ៤ឆ្នាំ ដោយស្ថាបនិកវ័យក្មេង ខាល ប៉ី (Carl Pei) ដែលជាអតីតសហស្ថាបនិករបស់ OnePlus ផងដែរ។ ក្រុមហ៊ុន Nothing មានការប្តជ្ញាចិត្តដ៏ធំ ធ្វើយ៉ាងណាឲ្យវិស័យបច្ចេកវិទ្យាមានលក្ខណៈគួរឲ្យរំភើបម្តងទៀត។ ហេតុដូច្នេះហើយបានជា យើងសង្កេតឃើញថា រាល់ទាំងឧបករណ៍ និងសម្ភារៈដែល Nothing បានដាក់លក់គឺមានលក្ខណៈប្លែកពីក្រុមហ៊ុនដទៃ។
កាលពីថ្ងៃទី ៤ ខែមីនាឆ្នាំ២០២៥ ក្រុមហ៊ុននេះបានប្រកាសចេញលក់នូវទូរសព្ទកម្រឹតមធ្យម (Mid-Range) របស់ខ្លួនចំនួន២ម៉ូឌែលគឺ Nothing Phone 3a និង Nothing Phone 3a Pro។

ចំណុចពិសេសមួយថ្មីរបស់ទូរសព្ទទាំង២នេះ ក្រៅពីភ្លើង Glyph ខាងក្រោយ គឺប៊ូតុង Essential Space របស់ទូរសព្ទនេះឯង ដែលវាដើរតួនាទីជាជំនួយការមួយរបស់អ្នកប្រើ។ យើងអាច screenshot ហើយសរសេរ note ឬ ដាក់ Reminder ផ្សេងៗដើាយប្រើប៊ូតុងមួយនេះ។

ទូរសព្ទទាំងពីនេះនេះមានទំហំប៉ុនគ្នា គឺ 6.77" (163.5 x 77.5 x 8.4 mm) អេក្រង់ជា AMOLED, 1B colors, 120Hz, HDR10+ ជះពន្លឺបានដល់ 3000 nits ។ កម្លាំងថ្ម ក៏ប៉ុនគ្នាដែរគឺ 5000 mAh កម្លាំងសាកតាមខ្សែបាន ៥០វ៉ាត់ និងមិនមានវត្តមាន wireless charge នេាះឡើយ។

អ្វីដែលខុសគ្នារវាងទូរសព្ទទាំងពីរនេះ គឺកាំម៉េរ៉ាខាងក្រោយនេះឯង! ពួកវាមានកាំមេរ៉ា ៣គ្រាប់ដូចគ្នា គឺ 50MP main, 50MP Telephoto និង 8MP ultra wide។ ប៉ុន្តែវាខុសគ្នាត្រង់ទំហំ Sensor របស់កាំម៉េរ៉ា Telephoto 50MP ដែល Nothing Phone 3a មានទំហំ 1/2.74" អាច zoom optical បាន2x ចំណែកឯ Nothing Phone 3a Pro មានទំហំ 1/1.95" អាច zoom optical បាន 3x។
ទូរសព្ទទាំងពីរនេះ ដំណើរដោយ Nothing OS 3.1 នៅលើ Android 15 ហើយរត់នៅលើ Chip Snapdragon 7s Gen 3 (4 nm) ដូចគ្នា។
ចំពោះតម្លៃវិញ Nothing Phone 3a ចាប់ផ្តើមពីតម្លៃ 379USD ហើយ Nothing Phone 3a Pro ចាប់ផ្តើមពីតម្លៃ 459USD សម្រាប់ទីផ្សារនៅអាមេរិក។
Comments