top of page

Google Pixel 9a តម្លៃប្រហែល ៥០០ដុល្លាជាង អត់មានកោះកាំម៉េរ៉ាទេ

  • Writer: តាំង ចន្ថា
    តាំង ចន្ថា
  • Mar 20
  • 1 min read

Google Pixel 9a
Google Pixel 9a

ទូរសព្ទ Mid-Range របស់ Google ទើបតែប្រកាសចេញកាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ជាមួយរូបរាងគួរឲ្យភ្ញាក់ផ្អើល គឺការដករបាកាំម៉េរ៉ាខាងក្រោយចេញ ដែលឲ្យផ្ទៃខាងក្រោយ មើលទៅរាបស្មើតែម្តង។


លក្ខណៈពិសេសរបស់ទូរសព្ទ Google Pixel 9a គឺ សមត្ថភាពនៃដំណើរការ AI ការអាប់ដេតអាវក្រោះការពារទឹក IP68 សមត្ថភាពកាំមេរ៉ា Best Take និង ជម្រើសពណ៌ទាក់ទាញ ទាំង៤ពណ៌ (ស្វាយ ផ្កាឈូក ទឹកដោះគោ និង ខ្មៅ)។


កាំមេរ៉ាខាងក្រោយ Google Pixel 9a
កាំមេរ៉ាខាងក្រោយ Google Pixel 9a
Specs ខ្លះៗរបស់ Google Pixel 9a

អេក្រង់ P-OLED ដែលជាអេក្រង់ធ្វើអំពីជ័រប៉ូលីមែរ ទំហំ ៦.៣អ៊ីញ ភ្លឺដល់ 2700 nits Refresh Rate 120Hz និង support Always On Display។



Google Pixel 9a
Google Pixel 9a

វាមាន Chip Tensor G4 (4nm) ដំណើការដោយ Android 15 និងទទួលបានការអាប់ដេត Android Version រហូតដល់ Android 22។ កាំម៉េរ៉ា Sensor ធំជាងមុន គឺ 48 MP, f/1.7, 25mm (wide), 1/2.0" និង 13 MP, f/2.2, 120˚ (ultrawide), 1/3.1" ថតវីដេអូវិញ គឺបានដល់ 4k@60fps ហើយខាងមុខ មានទំហំដដែលគឺ 13 MP, f/2.2, 20mm (ultrawide), 1/3.1" ថតវីដេអូបាន 4k@30fps ។


ថ្មមានទំហំ 5100 mAh ទ្រកម្លាំងសាកបានដល់ 23W និង Wireless Charge កម្លាំង 7.5W ។


តើ Google Pixel 9a សម្រាប់នរណាខ្លះ?

Google Pixel 9a គឺសម្រាប់អ្នកដែលមិនចង់ចំណាយលុយច្រើនទៅលើទូរសព្ទ Android ដើម តែទទួលបទពិសោធដូច Google Pixel Flagship ដែរ។



댓글


더 이상 게시물에 대한 댓글 기능이 지원되지 않습니다. 자세한 사항은 사이트 소유자에게 문의하세요.

អត្ថបទទាំងអស់

GEEK NEW Black_edited.png

អំពីយើង

GEEK KH គឺជាបណ្តុំមាតិកាដែលរៀបរាប់ រាយការណ៍ និងរ៉ាយរ៉ាប់ប្រាប់អំពីបច្ចេកវិទ្យាថ្មី ដែលទាក់ទងនឹងទូរសព្ទ ថេប្លេត/កុំព្យូទ័រ បញ្ញាសិប្បនិម្មិត រថយន្ត និងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណេត។

ទំនាក់ទំនង

Tel: 070 794 497 (មានតេឡេក្រាម)

ជួបគ្នានៅក្នងបណ្តាញសង្គមផ្សេងទៀត
  • TikTok
  • Youtube
  • Facebook

© 2025 ជីក | GEEK KH សិទិ្ធទាំងអស់ត្រូវបានរក្សាទុក

bottom of page