top of page

តិចអត់ដឹងថា ឡានចិន៣ម៉ាកនេះ ជាបងប្អូននឹងគ្នា!

Writer's picture: តាំង ចន្ថាតាំង ចន្ថា

រថយន្តផលិតនៅប្រទេសចិន បីម៉ាក គឺ Soueast, AIQAR(iCar) និង Jetour កំពុងតែមានវត្តមានលក់ព្រោងព្រាតនៅក្នុងប្រទេសកម្ពុជា ដោយទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ និងសាធារណជនជាច្រើនផងដែរ។


AIQAR EQ 3 របស់ AIQAR Cambodia (ប្រភព៖ AIQAR Cambodia)
AIQAR EQ 3 របស់ AIQAR Cambodia (ប្រភព៖ AIQAR Cambodia)

Soueast មានរថយន្តច្រើនជម្រើសតាំងពីប្រភេទ Sedan រហូតដល់ SUV ហើយ AIQAR (iCar) មានរថយន្តអគ្គិសនីពី compact EV រហូតដល់ SUV ឯ Jetour វិញកំពុងវាយលុកលើ SUV ផងដែរ។ ទោះបីជាវាត្រូវបានក្រុមហ៊ុនផ្សេងៗគ្នា កំពុងធ្វើការនាំចូលមកកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែ ៣ម៉ាកនេះ គឺស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយគឺ Chery Automobile Co. Ltd., ។


JETOUR TRAVELLER T2 (ប្រភព Facebook JESTOUR Cambodia)
JETOUR TRAVELLER T2 (ប្រភព Facebook JESTOUR Cambodia)

ខ្លីៗអំពី Chery Automobile Co. Ltd.,


By Olaf Kosinsky - Own work, CC BY-SA 3.0 de, https://commons.wikimedia.org/w/index.php?curid=75466924
By Olaf Kosinsky - Own work, CC BY-SA 3.0 de, https://commons.wikimedia.org/w/index.php?curid=75466924

Chery Automobile Co. Ltd., ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ​១៩៩៧ ដែលជាក្រុមហ៊ុនផលិតរថយន្តដែលធំជាងគេនៅលេខរៀងទី៤ នៅក្នុងប្រទេសចិន។ វាជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ដែលនៅក្រោមរដ្ឋការក្រុង Wuhu នៃ ខេត្ត Anhui ប្រទេសចិន។ ក្រៅពីម៉ាកឡានទាំង៣ខាងលើ ដែលក្រុមហ៊ុននេះបានផលិតនោះ នៅមានការចូលហ៊ុន 50% ជាមួយ Jaguar Land Rover នៅក្នុងប្រទេសចិន ក្នុងការផលិតរថយន្ត Jaguar Land Rover នៅក្នុងប្រទេសចិនផងដែរ។


តើបងប្អូនយល់យ៉ាងណា ចំពោះរថយន្តទាំង៣ ម៉ាកនេះ?


Comments


អត្ថបទទាំងអស់

ដើម្បីទទួលបានអត្ថបទបច្ចេកវិទ្យាថ្មីៗ សូមចុះឈ្មោះទីនេះ ដើម្បីឲ្យយើងអាចផ្ញើព្រឹត្តបត្រប្រចាំសប្តាហ៍ទៅអ្នកបាន!

  • TikTok
  • Youtube
  • Facebook

© 2025 ជីក | GEEK KH សិទិ្ធទាំងអស់ត្រូវបានរក្សាទុក

bottom of page